The Blog

Web_Banner_Feb

ដើម្បីថ្លែងអំណរគុណ ដល់អតិថិជន ដែលតែងតែ គាំទ្ររហូតមក បុរី ប៉េង ហួត សូមផ្តល់ជូន ការបញ្ចុះតម្លៃពិសេសរហូតដល់៩% សម្រាប់៥ គម្រោងថ្មីព្រមគ្នា ដែលមានសុពលភាព ត្រឹមដំណាច់ខែមីនា នេះប៉ុណ្ណោះ។

គម្រោងថ្មី ទាំង០៥ ដែលបានអភិវឌ្ឍ នាដើមឆ្នាំ២០១៩ ស្ថិតក្នុងទីតាំង ៣ ផ្សេងៗគ្នាដែល ពោរពេញដោយសក្តានុពលខ្លាំងនៃការអភិវឌ្ឍទីក្រុង ដូចជាគម្រោង ស្តាផ្លាទីនីម ម៉ាស្ទើរី និង ស្តាផ្លាទីនីម រ៉ូសវីល ក្នុងខណ្ឌច្បារអំពៅ តាមបណ្ដោយផ្លូវជាតិលេខ១ គម្រោងដឹស្តា មេរាហ្កាដិន និង គម្រោង ដឹស្តាដាយមិន ២ ក្នុងតំបន់អភិវឌ្ឍថ្មីភាគខាងត្បូងនៃទីក្រុងភ្នំពេញគម្រោង ដឹស្តា មុនីរ៉ាហ៍ ក្នុងតំបន់ជ្រោយចង្វារតាមបណ្ដោយផ្លូវជាតិលេខ៦A។

ដឹស្តា មុនីរ៉ាហ៍ ជាគម្រោងដែលមានទីតាំងស្ថិតនៅ តាមបណ្តោយផ្លូវជាតិលេខ ៦A ចំងាយ ៥00 ម៉ែត្រ ពីសាលាកសិកម្មព្រែកលាប លាតសន្ធឹងលើផ្ទៃដី៨ ហិចតា នៅលើទីតាំងភូមិសាស្ត្រល្អ និង អាកាសធាតុអំណោយផល អមទៅដោយទន្លេសងខាង ដែលធ្វើអោយការរស់នៅ ប្រកបដោយបរិយាកាសបរិសុទ្ធបែបធម្មជាតិ។

សម្រាប់គម្រោងថ្មីដឹស្តា ដាយមិន ២ ស្ថិតក្នុងទីក្រុងរណបបែបពាណិជ្ជកម្មតាមបណ្តោយមហាវិថីសម្តេចតេជោ (ផ្លូវ៦០ម៉ែត្រ) គ្របដណ្តប់លើវិសាលភាពផ្ទៃដីដ៏ធំ និងជាគម្រោងមួយដែលលេចធ្លោជាងគេក្នុងតំបន់ពាណិជ្ជកម្ម រួមមានទាំងក្លឹបហាត់ប្រាណ អាងហែលទឹក ខុនដូ ផ្សារទំនើបភីអេច ដាយមិនផ្លេស សាលសនិ្នសីទសម្រាប់រៀបចំអាពាហ៍ពិពាហ៍ និង ប្រារព្ធពិធីផ្សេងៗ រួមទាំងអគារពាណិជ្ជកម្មផងដែរ ។ ក្នុងតំបន់នេះ មានការរៀបចំហេដ្ឋារចនាសម្ព័ន្ធរួចជាស្រេច មានផ្លូវថ្នល់ធំៗខ្វាត់ខ្វែង ជាច្រកសេដ្ឋកិច្ច តភា្ជប់ទៅកាន់ផ្លូវជាតិលេខ ២ និង លេខ ៣ បានយ៉ាងលឿន។

ចំណែកឯគម្រោងដឹស្តា មេរាហ្គាដិន  ជាគម្រោង ស្ថិតក្នុងតំបន់អភិវឌ្ឍថ្មីមួយ នៃភាគខាងត្បូងរាជធានីភ្នំពេញ ដែលគ្របដណ្តប់លើផ្ទៃដីរហូតដល់៤០ ហិចតានិងមានចំងាយត្រឹមតែ៣ នាទីប៉ុណ្ណោះ (ផ្លូវក្រវាត់ក្រុងទី២) ពីមហាវិថីសម្តេចតេជោ (៦០ម៉ែត្រ) នៅក្បែរផ្សារទំនើបអ៊ីអន៣។ គម្រោងនេះជាគម្រោងអភិវឌ្ឍបែបធម្មជាតិពណ៌បៃតងមួយ ដែលមានសួនច្បារធំទូលាយ  ថែមទាំងមានតំបន់ពាណិជ្ជកម្ម ពោពេញទៅដោយហាងទំនិញ សេវាកម្ម និងអគារពាណិជ្ជកម្ម សម្រាប់បំពេញតម្រូវការក្នុងតំបន់។

ចំពោះគម្រោងដឹស្តាផ្លាទីនីម ម៉ាស្ទើរី និង គម្រោងដឹស្តាផ្លាទីនីម រ៉ូសវីល ជាគម្រោងស្ថិតក្នុងគម្រោងធំ ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោរ) តាមបណ្តោយផ្លូវជាតិលេខ១ ដែលកំពុងតែរីកដុះដាល ទៅដោយផ្សារទំនើប ធនាគារ សាលារៀន មន្ទីរពេទ្យ ភោជនីយដ្ឋាន ហាងទំនិញ។ គម្រោងធំ ហ្គ្រេនស្តាផ្លាទីនីមនេះ បានប្រែក្លាយតំបន់បឹងស្នោរ ក្លាយទៅជាតំបន់អភិវឌ្ឍដ៏សម្បូរបែបមួយ ដែលរួមមាន សួនកម្សាន្តបែបអឺរ៉ុប (Euro Park) សាលារៀនអន្តរជាតិ កីឡដ្ឋាន ស្ថានីយពន្លត់អគ្គីភ័យ ខុនដូ និងផ្សាទំនើប ថែមទៀតផង។

គ្រប់ប្រភេទវីឡាក្នុងគម្រោងទាំង៥ ខាងលើ សុទ្ធសឹងតែ រចនាម៉ូដឡើង ដ៏ល្អឯកដែលផ្អែកទៅលើគុណតម្លៃនៃសោភណ្ឌភាព ជាមួយភាពសមស្របឥតខ្ចោះនៃការរួមបញ្ចូលរចនាបថខ្មែរ និង អឺរ៉ុប ដោយផ្តល់ជូននូវភាពប្រណិតទាន់សម័យ និងផាសុកភាពក្នុងការស់នៅធ្វើអោយជីវិតលោកអ្នកកាន់តែមានន័យ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789 Email: sale@penghuoth.comឬចូលទៅកាន់គេហទំព័រ Facebook: www.facebook.com/boreypenghuoth ឬអាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នក រៀងរាល់ម៉ោងធ្វើការ៕

Leave a Comment

Your email address will not be published.